ការកំណត់គោលដៅដោយប្រើប្រាស់យុទ្ធសាស្ត្រ S.M.A.R.T (S.M.A.R.T Goals)
[English Below]
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនកំពុងមានការលំបាកក្នុងការប្រែក្លាយគោលដៅទៅជាការពិតដែរឬទេ? ការកំណត់គោលដៅដោយប្រើប្រាស់យុទ្ធសាស្ត្រ S.M.A.R.T គឺជាដំណោះស្រាយចំពោះបញ្ហារបស់អ្នក! យុទ្ធសាស្ត្រ S.M.A.R.T គឺជារចនាសម្ព័ន្ធមួយដែលជួយអ្នកក្នុងការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាព ដែលមានភាពច្បាស់លាស់ ងាយតាមដាន និង បង្កើននូវឱកាសនៃការជោគជ័យរបស់អ្នក។ តាមរយៈការកំណត់គោលដៅដោយប្រើប្រាស់យុទ្ធសាស្ត្រ S.M.A.R.T នៅក្នុងការងាររបស់អ្នក អ្នកនឹងបង្កើតបានជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់បង្ហាញពីគោលដៅជាក់លាក់មួយចំនួនដែលអ្នកអាចវាស់វែង និង សម្រេចបាន ព្រមទាំងបង្ហាញពីការកំណត់ពេលវេលា ឬ កាលវិភាគនៃដំណាក់កាលនីមួយៗក្នុងដំណើរឈានទៅដល់ការសម្រេចគោលដៅរបស់អ្នកផងដែរ។ S.M.A.R.T គឺជាអក្សរកាត់ដែលតំណាងឱ្យធាតុសំខាន់ៗចំនួន ៥ រួមមាន:
រូបភាពទី១៖ ធាតុសំខាន់ៗទាំងប្រាំនៃការកំណត់គោលដៅដោយប្រើប្រាស់យុទ្ធសាស្ត្រ S.M.A.R.T (The five key elements of S.M.A.R.T Goals)
- S - Specific (ជាក់លាក់)៖ គោលដៅមិនច្បាស់លាស់មានភាពពិបាកក្នុងការតាមដាន និង សម្រេចបាន។ អ្នកគួរកំណត់ឱ្យច្បាស់នូវអ្វីដែលអ្នកចង់សម្រេច។ ឧទាហរណ៍ជាក់ស្តែងជំនួសឱ្យការកំណត់គោលដៅដោយត្រឹមដាក់ថា "ធ្វើអ្វីៗឱ្យរួចរាល់" ដោយប្រើប្រាស់គោលដៅជាក់លាក់មួយដូចជា "បញ្ចប់របាយការណ៍វឌ្ឍនភាពការងារសម្រាប់ខែកក្កដា" ជាដើម។ តាមរយៈការមានភាពជាក់លាក់ អ្នកអាចកំណត់នូវអ្វីដែលអ្នកចង់សម្រេចបាន និង ធនធានដែលអាចប្រើប្រាស់ដើម្បីសម្រេចនូវគោលដោនោះ។ កំឡុងពេលកំណត់គោលដៅ អ្នកគួរតែសួរខ្លួនឯងថា៖ តើត្រូវធ្វើអ្វីខ្លះដើម្បីសម្រេច? តើមានជំហានណាខ្លះដែលត្រូវធ្វើ? ហេតុអ្វីបានជាគោលដៅនោះសំខាន់?
- M - Measurable (អាចវាស់វែងបាន)៖ ក្រៅពីភាពជាក់លាក់ ការកំណត់គោលដៅរបស់អ្នកក៏គួរតែជាអ្វីដែលអាចវាស់វែងបាន ពីព្រោះវានឹងផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការតាមដាននូវវឌ្ឍនភាពការងាររបស់អ្នកដើម្បីទៅសម្រេចគោលដៅនោះ។ ដើម្បីកំណត់ការវាស់វែងនេះ អ្នកអាចប្រើប្រាស់់តួលេខសម្រាប់កំណត់ទៅលើសកម្មភាពនីមួយៗនៃគោលដៅនោះ។ឧទាហរណ៍ បើសិនគោលដៅរបស់អ្នកគឺជា “លក់ផលិតផលឱ្យបានច្រើនជាងមុនត្រឹមឆ្នាំ២០២៥” អ្នកអាចកំណត់ការវាស់វែងដោយដាក់ថា “លក់ផលិតផលឱ្យបាន១០០អតិថិជនត្រឹមឆ្នាំ២០២៥” ឬ អ្នកក៏អាចប្រើប្រាស់់ព្រឹត្ដិការណ៍សំខាន់ជាឯកតាវាស់វែង ដូចជា "ចំណាយពេលបញ្ចប់វគ្គសិក្សាស្តីពីទីផ្សារឌីជីថល” ជំនួសឱ្យការកំណត់គោលដៅត្រឹមតែ “ពង្រឹងជំនាញក្នុងការធ្វើទីផ្សារបន្ថែមទៀត”។ វិធីសាស្រ្តនេះអាចជួយអ្នករក្សាភាពជាប់លាប់ ក្នុងការឆ្ពោះទៅរកគោលដៅរបស់ខ្លួន។
- A - Achievable (អាចសម្រេចបាន)៖ ផ្នែកមួយទៀតនៃការកំណត់គោលដៅឱ្យបានល្អ គឺអ្នកត្រូវមើលពីទំហំគោលដៅនោះ ដើម្បីប្រាកដប្រជាថាវាអាចទៅរួចក្នុងការសម្រេចបាន។ ជាទូទៅ គោលដៅគួរតែជាមានភាពប្រាកដនិយមក្នុងការធ្វើទៅបាន ដោយផ្អែកទៅលើជំនាញ និង ធនធានដែលអ្នកកំពុងមាន។ ដូចនេះ គួរគិតពិចារណាលើជំនាញ ធនធាន និង ពេលវេលារបស់អ្នកនៅពេលកំណត់នូវការលំបាកក្នុងគោលដៅរបស់អ្នក និង គូសបញ្ជាក់ជំហានដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចគោលដៅនោះ។ វិធីនេះអាចជួយបង្ហាញពីឧបសគ្គដែលអាចកើតមានឡើងនៅតាមផ្លូវឈានទៅកាន់ភាពជោគជ័យរបស់អ្នក។
- R - Relevant (ភាពពាក់ព័ន្ធ)៖ ត្រូវមានភាពប្រាកដថាគោលដៅដែលកំពុងព្យាយាមសម្រេចនោះស្របទៅនឹងគោលដៅធំ ឫ ជាចក្ខុវិស័យរបស់អ្នកនាពេលអនាគតដូចគ្នា។ វាពិតជាមានសារៈសំខាន់ និង ជាផ្នែកមួយក្នុងការដើរទៅមុខដើម្បីសម្រេចបានគោលបំណងធំរួមរបស់អ្នក។ ពេលខ្លះ អ្នកបានកំណត់គោលដៅច្រើន ប៉ុន្តែនៅពេលដែលគោលដៅទាំងនោះ មិនមានភាពស៊ីមេទ្រីគ្នា វានឹងធ្វើឱ្យអ្នកខាតពេលវេលា និង ធនធាន ដូចនេះអ្នកគួរសួរខ្លួនឯងថា តើគោលដៅរបស់អ្នកនេះស័ក្តិសមទៅនឹងផែនការរយៈពេលវែងរបស់អ្នកដែរឬទេ? តើគោលដៅនេះរួមចំណែកទៅដល់អាជីព ការរីកចម្រើនផ្ទាល់ខ្លួន ឬអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? វិធីមួយដើម្បីកំណត់ថា តើគោលដៅនោះពិតជាមានភាពពាក់ព័ន្ធឬអត់ គឺត្រូវកំណត់នូវអត្ថប្រយោជន៍របស់វាចំពោះអ្នក។ តាមរយៈការធានាថាគោលដៅរបស់អ្នកគឺមានភាពពាក់ព័ន្ធទៅនឹងគោលបំណងធំ/រួម អ្នកនឹងបន្តមានលើកទឹកចិត្តខ្លួនឯងកំឡុងពេលធ្វើការឆ្ពោះទៅរកវា។
- T - Time-Bound (ការកំណត់ពេលវេលា)៖ កំណត់ពេលវេលា (Deadline) សម្រាប់ការសម្រេចគោលដៅរបស់អ្នក ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ។ អ្នកគួរតែមានកាលវិភាគច្បាស់លាស់មួយដែលបង្ហាញថាការសម្រេចគោលដៅនោះចាប់ផ្តើមនៅពេលណា និង ត្រូវបញ្ចប់នៅពេលណា។ វីធីនេះបង្កើតបានជាភាពបន្ទាន់ និង ជួយឱ្យអ្នករក្សាការផ្តោតអារម្មណ៍ទៅលើការងារនៅក្នុងដៃ។ ប្រសិនបើអ្នកធ្វើការដោយគ្មានការកំណត់ពេលវេលា វាអាចបណ្តាលឱ្យកិច្ចការ ឬគម្រោងរបស់អ្នកអូសបន្លាយរយៈពេលវែងទាំងដោយមិនចាំបាច់ ហើយធ្វើឱ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍ ឬមានការរំខានផ្សេងៗ។
-----------------------------------
Ever felt like you're struggling to turn your goals into reality? S.M.A.R.T goals are the solution to your problem! S.M.A.R.T goals are a structure that helps you set effective goals that are clear, trackable, and within reach, boosting your chances of achievement. By incorporating S.M.A.R.T goals into your goals, you'll create a clear roadmap for showing specific goals that you can measure and achieve, as well as the timing or schedule of each phase. S.M.A.R.T is an acronym that stands for 5 key elements including:
Fig1: The five key elements of S.M.A.R.T Goals
- S - Specific: Vague goals are hard to track and achieve. You should clearly define what you want to achieve. For example, instead of saying "Get things done," a specific goal could be "Finish progress report for July". By being specific, you can identify what you want to achieve and what resources can be leveraged to achieve it. When setting a goal, you should ask yourself: What needs to be accomplished? What are the steps that need to be taken? Why is it important?
- M - Measurable: In addition to being specific, your goals should also be measurable, as that will make it easier to keep track of your progress. You can use numbers to measure each activity of the goals. For example, if your goal is to "Sell more products by 2025", you can measure by using "Sell to 100 customers by 2025", or you can use important milestones as a unit of measurement such as "Take the time to finish a digital marketing course" instead of just using "Strengthen marketing skills". This approach can help you stay consistent on how you are moving towards your goals.
- A - Achievable: Another part of effectively setting goals is considering its size to ensure that it is achievable. Generally, your goals should be realistic based on the skills and resources you have. Therefore, consider your skills, resources and time when setting the difficulty of your goals and outline the steps you need to take to achieve them. This can help reveal any potential obstacles that might be in the way of your success.
- R - Relevant: Make sure the goal you are trying to achieve aligns with your big goals or vision for the future. It should be important and a part of moving forward to achieve your overall goals. Sometimes, although you've set lots of goals, they aren't symmetrical to each other, causing you to waste your time and resources. Hence, you should ask yourself if your goals fit into your long-term plans. How does this goal contribute to your career, personal growth, or business? One way to determine if the goal is really relevant is to identify its benefit to you. By ensuring your goal is relevant, you'll stay motivated as you work towards it.
- T - Time-Bound: Setting a deadline for achieving your goals also plays an important part. You should have a clear schedule that shows when the goal begins and when it should end. This creates a sense of urgency and helps you stay focused. If you're working without a time limit, it could cause your tasks or project to drag on unnecessarily and cause you to lose focus or get distracted.