Startup Unboxing | BookMeBus

    September 21, 2022 Transportation

    កម្មវិធី Startup Unboxing នៅក្នុងវគ្គទី៤នេះ នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កម្មវិធីទូរស័ព្ទ ឬ ថ្នាលឌីជីថលមួយដែលជួយសម្រួលក្នុងការធ្វើដំណើរទាំងក្នុងស្រុក​ និងក្រៅស្រុក ដោយកម្មវិធីទូរស័ព្ទនោះមានឈ្មោះថា BookMeBus។ ដោយ BookMeBus ផ្តល់នូវគ្រប់ព័ត៌មានទាក់ទងនឹងការធ្វើដំណើរទៅកាន់២៥ ខេត្តក្រុង,​ សូម្បីតែទៅកោះក៏ដោយ អ្នកទាំងអស់គ្នាអាចធ្វើការបញ្ជាទិញសំបុត្រឡានក្រុង, សំបុត្រទូក ឬក៏កក់ឡានឈ្នួលខ្លួនឯង ហើយសូម្បីតែការស្នាក់នៅក៏អាចធ្វើការកក់ពីក្នុង BookMeBus បានដែរ។ ដោយកម្មវិធីនេះមានមុខងារសំខាន់ៗ៤ គឺ

    -         ទី១ រថយន្តក្រុង ៖ ដែលយើងអាចស្វែងរកសំបុត្រឡានទៅតាមទីកន្លែងដែលយើងត្រូវការ ទាំងសំបុត្រទៅនិងមក ហើយមានជម្រើសរថយន្តក្រុងពីក្រុមហ៊ុនរថយន្តផ្សេងៗ ក្នុងតម្លៃសមរម្យ។

    -         ទី២​ ទូក ៖ ស្វែងរកសំបុត្រទូកទៅកោះ ឬ​រមណីយដ្ឋានដែលនៅជាប់នៅនឹងសមុទ្រ។

    -         ទី៣ រថយន្តឈ្នួល ៖ ជាប្រភេទរថយន្តដែលជាយើងអាចម៉ៅដាច់តែឯង ឬជាក្រុមគ្រួសារ ឬជាមួយមិត្តភក្តិ ដែលយើងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយលើសពីនេះគេនឹងមកយកយើងនៅទីកន្លែងដែលយើងបានកក់ហៅ។

    -         ទី៤ សណ្ឋាគារ ៖ ដោយយើងអាចកក់សណ្ឋាគារគ្រប់ទីកន្លែងទាំងក្នុងស្រុក ឬក្រៅស្រុក ជាមួយនឹងBooking.com។