• Home
  • Events
  • កម្មវិធីជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា

December 16, 2024
កម្មវិធីជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley (ជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងល្បីល្បាញកម្រិតពិភពលោក) រដ្ឋ California ក្នុងការរៀបចំកម្មវិធីជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ទទួលបានការចែករំលែកបទពិសោធន៍ទាក់ទងជាមួយនឹងការអភិវឌ្ឍធុរកិច្ចថ្មីពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play។

កម្មវិធីជំនួបនេះនឹងរៀបចំឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣:០០ រសៀលតទៅ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)។

សូម សាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជាទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមឱ្យបានច្រើន។