• Home
  • Events
  • សិក្ខាសាលាស្ដីពី "ច្បាប់សារពើពន្ធ (សម្រាប់ធុរកិច្ចថ្មីឌីជីថល)”

June 07, 2024
សិក្ខាសាលាស្ដីពី "ច្បាប់សារពើពន្ធ (សម្រាប់ធុរកិច្ចថ្មីឌីជីថល)”

ក្រោមកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៣ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងរៀបចំសិក្ខាសាលាស្ដីពី "ច្បាប់សារពើពន្ធ (សម្រាប់ធុរកិច្ចថ្មីឌីជីថល)” ក្នុងគោលបំណងបញ្ជៀបចំណេះដឹងជាមូលដ្ឋាន ក្នុងការជួយឱ្យធុរកិច្ចថ្មីឌីជីថលយល់ដឹងពីសិទ្ធិ និង កាតព្វកិច្ចសារពើពន្ធ។ ធុរកិច្ចថ្មីនឹងជួបជាមួយអ្នកបច្ចេកទេសទាំង ៣ រូបមកពីអគ្គនាយកដ្ឋានពន្ធដារ ដែលនឹងចូលរួមធ្វើការបកស្រាយលើប្រធានបទផ្សេងគ្នាដូចខាងក្រោម៖ 

១. "ការចុះបញ្ជីពន្ធដារ និងបច្ចុប្បន្នភាពព័ត៌មាន" ដែលនឹងធ្វើការចែករំលែកដោយ លោក ខែន គីម, អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ 

២. "កាតព្វកិច្ចសារពើពន្ធ ក្រោយចុះបញ្ជីពន្ធដារ (សិទ្ធិនិងកាតព្វកិច្ច, សង្ខេបប្រភេទពន្ធ)" ដែលនឹងធ្វើបទបង្ហាញដោយ លោក ប៉ូ ពិសិដ្ឋ, អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម 

៣. "ការដាក់ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សេវាកម្មអេឡិចត្រូនិកពន្ធដារ" ដែលនឹងបកស្រាយដោយ លោក ស៊ីវ ស៊ុនហួច, អនុប្រធានការិយាល័យនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

ជួបគ្នានៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ២​ រសៀល នៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (សម្រាប់តែបេក្ខភាព ដែលទទួលបានការបញ្ជាក់សារពីអ្នករៀបចំកម្មវិធីតែប៉ុណ្ណោះ)។ 

*កំណត់ចំណាំ៖ ការចូលរួមដោយឥតគិតថ្លៃ និង បើកសម្រាប់តែ ២០ អ្នកតែប៉ុណ្ណោះ។ 

Organize by   Techo Startup Center
June 07, 2024 - June 07, 2024
02:00 PM - 04:30 PM