• Home
  • Events
  • Public Relation 101 for small business and startups

February 22, 2023
Public Relation 101 for small business and startups

យើងឃើញមានក្រុមហ៊ុនធំៗជាច្រើនបានចំណាយថវិកាជាច្រើនលើការរៀបចំកម្មវិធីធំៗ ជាផ្នែក PR របស់គេ ប៉ុន្តែអាជីវកម្មខ្នាតតូច និងស្តាតអាប់ដូចយើងមិនមានលុយជះដូចគេនោះទេ ព្រោះពេលវេលា ថវិកា និង​ធនធាន​របស់យើងសុទ្ធតែមានកំណត់​ដើម្បី​ធ្វើ​កិច្ចការ​នានា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់អ្នក។ តែ PR នៅតែសំខាន់សម្រាប់អាជីវកម្មរបស់យើង ។ ដូច្នេះតើអ្នកចាប់ផ្តើម PR ពីកន្លែងណា? វិធីសាស្ត្រមួយក្នុងការប្រើប្រាស់ធនធានរបស់អ្នកបានល្អបំផុតគឺតាមរយៈការធ្វើ PR ឲ្យបានល្អ។ តើយើងគួរតែមានភាពច្នៃប្រឌិតដូចម្ដេចខ្លះ ក្នុងការធ្វើ PR សម្រាប់អាជីវកម្ម ឬស្តាតអាប់ពួកយើង? តោះមកចូលរួមថ្នាក់ masterclass របស់យើងនៅសប្ដាហ៍ក្រោយនេះដើម្បីស្វែងរករបៀប និងតិកនិកផ្សេងៗក្នុងការធ្វើយុទ្ធនាការ PR សម្រាប់អាជីវកម្ម និងស្តាតអាប់តូចដូចយើង ជាពិសេសបែបថវិកាមានកំណត់ ។ ព័ត៌មានលម្អិត៖

- កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី 22 ខែកុម្ភះ ឆ្នាំ2023

- ម៉ោង៖ 6 ល្ងាច ដល់ 8 យប់

- ទីតាំង៖ រៀននៅក្នុងថ្នាក់រៀនផ្ទាល់ (មិនមែនថ្នាក់អនឡាញ)

- រៀនជាភាសាអង់គ្លេស (សង្ខេបជាភាសាខ្មែរ)

- តម្លៃចូលរួម៖ $2 USD (ឬ 8000 រៀល) នៅសល់តែ 15 កន្លែងប៉ុណ្ណោះ! ចុះឈ្មោះឥឡូវនេះតាមរយៈ https://airtable.com/shrZXIi9POXjDpZbi អំពីវាគ្មិន៖

1. កញ្ញា Kounila បច្ចុប្បន្នជាដៃគូគ្រប់គ្រងរបស់ Mekhala Radiant Communications។ ក្នុងនាមជាអ្នកសារព័ត៌មានតាមរយៈការបណ្តុះបណ្តាលដែលបានរាយការណ៍ឱ្យ AFP និងការបោះពុម្ពផ្សាយក្នុងស្រុក និងអន្តរជាតិផ្សេងទៀតអស់រយៈពេល 6 ឆ្នាំ កញ្ញា Kounila យល់អំពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់ ហើយបានធ្វើការជាមួយក្រុមហ៊ុនជាច្រើនក្នុងស្រុក និងអន្តរជាតិ ទីភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ទៅលើយុទ្ធសាស្ត្រ​ទីផ្សារ និងទំនាក់ទំនងបែប integrated ។2. លោក Anirudh គឺជាអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈដែលមានបទពិសោធន៍ច្រើនឆ្នាំនុងការផ្តល់នូវការយល់ដឹងដ៏ត្រឹមត្រូវ និងស៊ីជម្រៅទៅកាន់ទីផ្សារក្នុងស្រុកនៅឥណ្ឌូចិន ដើម្បីបង្កើតយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជន។ លោកបានផ្តល់ការប្រឹក្សាជាយុទ្ធសាស្រ្តក្នុងផ្នែក PR គោលនយោបាយសាធារណៈ និងយុទ្ធនាការដល់អតិថិជនជាច្រើន រួមទាំងសកម្មភាពលោកជាមួយ USAID Cambodia Green Future, Integrated Early Childhood និង OXFAM ។ ជាមួយនឹងសាវតាផ្នែកច្បាប់របស់គាត់, លោក Anirudh នាំមកនូវទស្សនវិស័យពិសេសមួយចំពោះយុទ្ធនាការ PR ដែលអនុញ្ញាតឱ្យគាត់ផ្តល់នូវវិធីសាស្រ្តរួមចំពោះការងាររបស់គាត់។ គាត់ស្ទាត់ជំនាញភាសាអង់គ្លេស និងហិណ្ឌូ ហើយបានចូលរៀនភាសាខ្មែរអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តើអ្នកណាគួរតែចូលរួមថ្នាក់នេះ?

ថ្នាក់ masterclass ត្រូវបានរៀបចំឡើងដោយ Startup Factory ដែលបើកសម្រាប់សហគ្រិន និងស្ថាបនិកធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ដើម្បីជួយពួកគេពន្លឿនប្រតិបត្តិការ និងរីកលូតលាស់បន្ថែម ដោយផ្តល់ជាការបណ្តុះបណ្តាលជំនាញទន់ និងខាងបច្ចេកទេសផ្សេងៗគ្នារៀងរាល់ល្ងាចថ្ងៃពុធ។----------------------------------We've seen a lot of big companies spending a lot of money on organising big events or projects as part of their PR, but small businesses and stadiums like us don't have that much budget like they do. Our time, budget and resources are limited to doing business in order to grow our revenue. Still, we think that PR is important to attract our audience so maybe we should try - but the question is where do you start for our PR? Join our masterclass next week to learn more about Public Relations 101 and tips how you can run budget-friendly PR campaigns for small business/startup. Details:

- Date: Wednesday, 22 February 2023

- Time: 6pm-8pm

- Venue: Classroom (in-person)

- Class Language: English (with summary in Khmer)

- Class Fee: $2 USD ( 8000 Riels) 15 more seats available only! Sign up now https://airtable.com/shrZXIi9POXjDpZbi before Tuesday, 21 February 2023! About Speakers:

Kounila is the Managing Partner of Mekhala Radiant Communications. As a journalist by training having reported for AFP and other local and international publications for 6 years, Kounila understands Cambodian and Southeast Asian media very well and has worked with local and international companies, government agencies as well as non-government organizations on integrated communications and marketing strategy.Anirudh is an experienced public relations professional who specializes in delivering accurate and deep insights into local markets in Indochina to formulate effective strategies for clients. He has provided strategic counsel in PR, public policy, advocacy, and integrated campaigns to various clients, including USAID Cambodia Green Future Activity, Integrated Early Childhood Development Campaign, and OXFAM. With his legal background, Anirudh brings a unique perspective to PR campaigns, allowing him to provide a holistic approach to his work. He is fluent in English and Hindi, and has been dabbling in Khmer for the past few years. Who should join?

Masterclasses are organised by Startup Factory open for entrepreneurs and startups in Cambodia to help them accelerate their business operations and growth by providing different soft and technical skills training every Wednesday from 6-8pm.#StartupFactoryCambodia #Masterclass #Startups #Business #SMEs #PublicRelations #PRforBusiness #Awareness #Publicity #Customers #BrandAwareness

February 22, 2023 - February 22, 2023
06:00 PM - 08:00 PM